លោកបណ្ឌិត សរ ចិត្រា បានដឹកនាំកិច្ចប្រជុំស្តីពីការតម្រង់ទិសសម្រាប់រៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ 18 Oct 2022
19672
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត សរ ចិត្រា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលសកម្មភាពគោលប្រចាំឆ្នាំ ដែលបានផ្តល់ក្របខណ្ឌការងាររៀបចំសកម្មភាពប្រចាំឆ្នាំ២០២៣ និងវិសាលភាពការងារមានភាពបត់បែន ដើម្បីសម្រេចបានគោលដៅសូចនាករគម្រោង។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់រួមមាន តំណាងមកពីភ្នាក់ងារអនុវត្តគម្រោង CASDP (CASDP-IAs) មកពីអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យសម្របសម្រួលគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីមន្ត្រី និងប្រឹក្សាជាតិ និងអន្តរជាតិ។
--------------
MAFF Office: On September 29, 2022, Dr. Sar Chetra led the Meeting on preparation for the Annual Work Plan at the office of the Ministry of Agriculture, Forestry and Fisheries (MAFF). The Meeting aims to review annual basic activities and budget plan and provide a framework for preparing the action plan for 2023; the scope for flexibility is immense. Participants who attended at physical Meeting were from CASDP-IAs, GDICDM/MEF, MoWRAM, MoRD, PCO/MAFF officials, and national and international consultants.