ការចូលរួមក្នុងការអភិវឌ្ឍន៍កសិកម្ម និងកម្មវិធីអនុវត្តកសិកម្មល្អ ត្រូវបានគេរំពឹងថានឹងផ្តល់ប៉ះពាល់ជាវិជ្ជមានដល់ការសម្រេចចិត្តរបស់កសិករ ប្រសិនបើកសិករត្រូវបានលើកទឹកចិត្តឱ្យអនុវត្តភាពច្នៃប្រឌិត និងមានការផ្លាស់ប្តូរ
ចេញផ្សាយ 18 Oct 2022
19636
ការចូលរួមក្នុងការអភិវឌ្ឍន៍កសិកម្ម និងកម្មវិធីអនុវត្តកសិកម្មល្អ ត្រូវបានគេរំពឹងថានឹងផ្តល់ប៉ះពាល់ជាវិជ្ជមានដល់ការសម្រេចចិត្តរបស់កសិករ ប្រសិនបើកសិករត្រូវបានលើកទឹកចិត្តឱ្យអនុវត្តភាពច្នៃប្រឌិត និងមានការផ្លាស់ប្តូរ ដែលមួយផ្នែក ជួយសម្រួលដល់ការអនុវត្តគម្រោងសង្រ្គោះបន្ទាន់ឆ្លើយតបទៅនឹងកូវីដ១៩ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CERC/CASDP) ឬទទួលយកការផ្លាស់ប្តូរកាន់តែធំទូលាយជាងនេះ។ ជាក់ស្តែង ដោយមានជំនាញគ្រប់បែបយ៉ាងតាំងពីការដាំបន្លែក្នុងផ្ទះសំណាញ់ រហូតដល់ការធ្វើកសិកម្មចម្រុះ លោកស្រី អ៊ិន សុធាន និងស្វាមី គឺលោក ម៉ាន់ មឿង រស់នៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានប្រជាកសិករភាគច្រើនទទួលស្គាល់ថាជាកសិករគំរូក្នុងចំណោមកសិករដែលទទួលផលពីគម្រោង CERC ដែលមានការព្យាយាមខ្ពស់ និងមានចំណេះដឹងល្អលើរបរកសិកម្ម ។
--------------------
Participation in agricultural development and good farming practice programs is expected to affect the farmer's decision positively if, through such programs, the farmer is motivated to apply innovations and changes that facilitate the implementation of a CERC under CASDP or becomes more receptive to changes. With expertise in everything from growing vegetables in the net houses to other diversified crops, Mrs. In Sothean and her husband, Mr. Man Meung, live in Muoy Village, Trepang Chris, Bokeo district, Ratanakiri province, are widely acknowledged by most farm people as one of CERC's most knowledgeable farmers.