លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានពន្យល់ពីវិសាលភាពគម្រោង CASDP ដែលជួយឱ្យស្ត្រីមួយក្រុមអាចរៀបចំផែនការសហគ្រិនភាព

ចេញ​ផ្សាយ​ 18 Oct 2022
19561
លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានពន្យល់ពីវិសាលភាពគម្រោង CASDP ដែលជួយឱ្យស្ត្រីមួយក្រុមអាចរៀបចំផែនការសហគ្រិនភាព តាមរយៈការផ្តល់ជំនួយបំពេញបន្ថែមលើការវិនិយោគសម្រាប់ផលិតកម្មមាន់យកសាច់ និងពូជកូន ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍សម្រាប់ស្ត្រីនៅជនបទដែលគិតស្រម៉ៃចង់បង្កើត និងគ្រប់គ្រងមុខរបរដើម្បីលើកកម្ពស់ជីវភាពតាមរយៈការបង្កើតប្រាក់ចំណូល។ លោកប្រធានបានមានប្រសាសន៍ថា «យើងមកទីនេះដើម្បីជួបអ្នកទាំងអស់គ្នាជាសមាជិកនៃសហគមន៍កសិកម្មសាមគ្គីអូរឬស្សីកណ្តាលអភិវឌ្ឍន៍នៃខេត្តស្ទឹងត្រែង ក្នុងគោលបំណងប្រែក្លាយក្រុមស្ត្រីដែលពីដើមជាអ្នកទទួលផលពីគម្រោងសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ (CERC) ឱ្យចាប់ យកអាជីពថ្មីជាសហគ្រិនភាព។»
------------------
Mr. Hok Kimthuon, the CASDP manager, illustrated how CASDP turns a group of women into problem-solving entrepreneurs by providing matching grants for chicken product and chicken meat, mentors, and experiences for rural women who conceive of and manage projects that improve living conditions through income generation. He said, "we are here to meet all of you, as members of Samarki Aureussey Kandal Apivath Agricultural Cooperative, Stueng Treng province, at the new ambitious project to turn recent women group of CERC project into immediate start-up entrepreneurs."