លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នឹងសហការរីបានអមដំណើរគណៈកម្មការតម្រង់ទិសគម្រោងចុះបំពេញបេសកកម្មការងារតម្រង់ទិសអនុវត្តគម្រោងក្នុងស្រុកឆ្នួល និងស្រុកតំបែ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ 18 Oct 2022
19648
ថ្ងៃច័ន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាសក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នឹងសហការរីបានអមដំណើរ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះបំពេញបេសកកម្មការងារតម្រង់ទិសអនុវត្តគម្រោងក្នុងស្រុកឆ្នួល និងស្រុកតំបែ ខេត្តត្បូងឃ្មុំ។
បេសកកម្មលើកទី៣នេះមានគោលបំណងពិភាក្សាការងារជាមួយមន្ទីរជំនាញ ពិនិត្យវឌ្ឍនភាពការងារ និងសិក្សាស្វែងយល់បន្ថែមលើបញ្ហាប្រឈម និងលើកទិសដៅតម្រង់ទិសអនុវត្ដគម្រោង CASDP។
អញ្ជើញចូលរួមបេសកកម្មរួមមាន លោកប្រធានគម្រោង អនុប្រធានមន្ទីរកសិកម្ម និងមន្រ្ដីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដត្បូងឃ្មុំ។ នៅថ្ងៃទី១នៃបេសកកម្មនេះក្រុមការងារបានសំណេះសំណាលជាមួយប្រជាកសិករសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ និងអ្នកទទួលផលគម្រោងសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ រួមមានការពិនិត្យផ្ទះសំណាញ់ ការចិញ្ចឹមមាន់ ការដាំបន្លែ និងមតិសំណេះសំណាលជាមួយអ្នកទទួលផលគម្រោង ស្ថិតនៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បេសកកម្មនេះនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃក្នុងខេត្តគោលដៅចំនួន៤នៃភាគឥសាន្តរួមមានខេត្តត្បូឃ្មុំ ក្រចេះ ស្ទឹងត្រែង និងរតនគីរី។