ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី រវាងធនាគារ ARDB និងធនាគារប្រៃសណីយ៍កម្ពុជា (ក.អ,) គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុចម្រើន (ម.ក) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

ចេញ​ផ្សាយ​ 18 Aug 2022
19714
នាថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងកម្ចីជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, និងគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី ក្នុងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និង ចូលរូមពី តំណាងធនាគារប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី, និង តំណាងធនាគារពិភពលោក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងរុក្ខាប្រម៉ាញ់ និង នេសាទ។ គម្រោងនេះ ធនាគារ ARDB ផ្តល់ឥណទានបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុទាំងបីខាងលើ ដើម្បីផ្តល់ឥណទានបន្តដល់កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូចនិងមធ្យម សហគមន៍កសិកម្ម និងក្រុមផលិតកសិផលទំាងអស់លើកលែងតែស្រូវ។
-------------------------
The Signing Ceremony On Subsidiary Loan Agreement(SLA) Between ARDB And Cambodia Post Bank, Chamroeun Microfinance Institution Plc, And AMK Microfinance Institution Plc., Under The Cambodia Agricultural Sector Diversification Project (CASDP)
On August 15th, 2022, ARDB signed the Subsidiary Loan Agreement with three PFIs – Cambodia Post Bank Plc, Chamroeun Microfinance, and AMK Microfinance under Cambodia Agricultural Sector Diversification Project (CASDP). This ceremony was presided by H.E Dr. KAO Thach, Delegate of Royal Cambodia Government in charge as Chief Executive Officer of ARDB, and also participated by representatives of Cambodia Post Bank, Chamroeun Microfinance, and AMK Microfinance, as well as representatives from the World Bank, Ministry of Economy and Finance, and Ministry of Agriculture, Forestry and Fisheries. Under this project, ARDB provides wholesale loans to the three PFIs who will provide sub-loans to target smallholder farmers, SMEs, Agriculture Cooperatives, and producers except for rice.