សំណើរគម្រោងរបស់សហគមន៍កសិកម្មក្រាំងលាវសាមគ្គីមកពីខេត្តកំពុងឆ្នាំង និង សហគមន៌កសិកម្មបន្លែចំរុះជាយក្រុងកំពង់ស្ពឺ ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើទុនវិនិយោគនីមួយៗ លើផែនការពិពិធកម្មកសិកម្ម និងផែនការកសិធុរកិច្ចរបស់ខ្លួន

ចេញ​ផ្សាយ​ 29 Jun 2022
20351

ថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២0 ខែមិថុនា ឆ្នាំ២០២២  អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំ គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃ សំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្ម និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងធុរកិច្ចសហគមន៍តស៊ូមានជ័យ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។

កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត រួមមានសមាសភាពតំណាងមកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជនមានជាអាទិ៍៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័តបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មតស៊ូមានជ័យ នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ  អាច​បន្តទៅជំហ៊ានទី២ ដើម្បីពង្រីកទីផ្សារដំឡូងមីសរីរាង្គស្រស់ និងដំឡូងមីស្ងួត ដោយតម្រូវឱយមានការពិនិត្យនិងកែសម្រួលព៌តមានមួយចំនួននៅក្នុងសំណើពិពិធកម្ម និងធុរកិច្ចដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយស្រាប និងផ្ញើមកអង្គភាពគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវិញ បន្ទាប់ពីរយៈពេល២១ថ្ងៃនៃថ្ងៃជូនដំណឹងជាផ្លូវការពីអង្គភាពគ្រប់គម្រោង។

សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរ លើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។