លោក បណ្ឌិត សរ ចិត្រា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោង សង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

ចេញ​ផ្សាយ​ 23 Jun 2022
20187

នៅព្រឹកថ្ងៃព្រហស្បតិ៍៩ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងសង្រ្គោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩នៅទីស្តីការក្រសួង។ អញ្ចើញចូលរួមកិច្ចប្រជុំក្នុងឱកាសនោះរួមមាន តំណាងក្រុមហ៊ុនទទួលបានសិទ្ធអនុវត្តគម្រោងចិញ្ចឹមមាន់ គម្រោងដាំបន្លែក្នុងផ្ទះសំណាញ់ និងគម្រោងចិញ្ចឹមត្រី និងកង្កែប តំណាងមន្ទីរកសិកម្មអញ្ជើញមកពីខេត្តគោលដៅទាំង១៣ ព្រមទាំងបន្ត្រីជំនាញ និងទីប្រឹក្សាប្រហែល៥២ នាក់ ក្នុងនោះ៣០% ជាស្រ្តី។

កិច្ចប្រជុំមានគោលបំណងពិភាក្សាជាទូទៅ ប្រសិទ្ធភាពនៃការអនុវត្តគម្រោងសង្រ្គោះបន្ទាន់ ជាពិសេសការចូលរួមរបស់អ្នកពាក់ព័ន្ធអនុវត្តគម្រោង ផលប៉ះពាល់ពាល់គម្រោង ការស្តាប់របាយការណ៍វឌ្ឍនភាពរាយការណ៍ដោយក្រុមហ៊ុនឯកជន ដើម្បីឈានទៅរកការសម្រេចបានលទ្ធផលក្រោមគម្រោង CERC។ ប្រសិទ្ធភាពបានដល់ដំណើរការអនុវត្តគម្រោង វឌ្ឍនភាពនានាដែលគម្រោងសម្រេចបាន និងមតិត្រឡប់របស់ដៃគូអភិវឌ្ឍន៍ផងដែរ។