ស្រ្តីកាន់តែមានឥទ្ធិពលច្រើនក្នុងការដឹកនាំសហគមន៍កសិកម្មសាមគ្គីមានជ័យឱ្យទទួលបានជោគជ័យ

ចេញ​ផ្សាយ​ 20 Jun 2022
20150

ថ្ងៃពុធ ១រោជ ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមបេសកកម្មធនគារពិភពលោក បានចុះវាយតម្លៃពាក់កណ្តាលគម្រោង (Mid-Term Review) លើការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជួបជាមួយសហគមន៌កសិកម្មរមទមសាមគ្គីមានជ័យ ដែលផ្តោតលើផលិតកម្មស្វាយចន្ទី និងដំឡូងមី នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ក្រុមការងារបានរកឃើញបញ្ហាជាទូទៅពាក់ព័ន្ធកង្វះខាតថវិកាសម្រាប់ការវិនិយោគនិងប្រតិបត្តិការ ភាពរាំងស្ងួត និងការជនលិច ឬការផ្ទុះឡើងនៃសត្វល្អិត និងការប្រែប្រួលទីផ្សារសម្រាប់ដំឡូងមី និងគ្រាប់ស្វាយចន្ទី ជាបញ្ហាប្រឈមគួត្រូវបានដោះស្រាយ។ តាមរយៈបទបង្ហាញដោយតំណាងសហគមន៍ បញ្ហានេះអាចដោះស្រាយបាន តាមរយៈការធ្វើផែនការសាងសង់ឃ្លាំង រៀបចំសាយឡូ ការដំឡើងជញ្ជីងថ្លឹងទម្ងន់ (80T) និងទិញឧបករណ៍។

ក្រុមការងារបេសកកម្មបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួនាទីដឹកនាំរបស់ស្ត្រីនៅក្នុងសហគមន៍កសិកម្ម បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ដែលមានថ្នាក់ដឹកនាំមានជំនាញវិជ្ជាជីវៈខាងកសិកម្ម ហើយប្រហែលជាបានដើរតួនាទីកាន់តែសំខាន់ជាងនេះទៀត ក្នុងការអភិវឌ្ឍសហគ្រិនភាពរបស់សហគមន៍ផងដែរ។

សហគមន៍កសិកម្មនេះទទួលបានជោគជ័យដោយសារមានស្ត្រីជាអ្នកដឹកនាំធ្វើអន្តរាគមន៍ ហើយមានទំនាក់ទំនងពិសេសជាមួយស្ត្រីផ្សេងទៀតនៅក្នុងសហគមន៍ រួមជាមួយនឹងភាពច្នៃប្រឌិតរបស់គាត់។

ចាប់តាំងពីបង្កើតសហគមន៍កសិកម្មនេះរួចមក សមាជិក AC បានកើនឡើងពីសមាជិកគ្រួសារពីចំនួន១១៤ នាក់ ដល់ ២៩៦ គ្រួសារ ដែលក្នុងនោះមានគ្រួសារស្ត្រីចំនួន ២៤៦ នាក់ (៨៣%) ជាសមាជិកគ្រួសារជនជាតិដើមភាគតិចកួយចំនួន២៣៦ នាក់ (៨០% នៃសមាជិកគ្រួសារសរុប) និងសមាជិកវ័យក្មេងចំនួន ៧៩ នាក់ដែលមានអាយុក្រោម ៣៥ ឆ្នាំ។