ក្រុមការងារបេសកកម្មធនាគារពិភពលោកសម្រាប់ការវាយតម្លៃពាក់កណ្តាលអណត្តិគម្រោងបានវាយ តម្លៃខ្ពស់ចំពោះការចូលរួមរបស់សហគមន៍កសិកម្មព្រះរំកីល

ចេញ​ផ្សាយ​ 20 Jun 2022
20179

សមាជិកសហគមន៍កសិកម្មព្រះរំកិលប្រមាណ ១២០ នាក់ (កសិដ្ឋានចិញ្ចឹមជ្រូក) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូបេសកកម្មត្រួតពិនិត្យពាក់កណ្តាលអាណត្តិរបស់ធនាគារពិភពលោក និងក្រុមការងារគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីទទួលបានការយល់ដឹងបន្ថែមពីការអនុវត្តការចិញ្ចឹមជ្រូកប្រកបដោយនិរន្តរភាពនៅក្នុងភូមិក្រឡពារ , ឃុំព្រះរំគីល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងពេលជួបជាមួយសមាជិកសហគមន៍ ក្រុមការងារធនាគារពិភពលោក និងមន្ត្រីរដ្ឋាភិបាលបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចូលរួមរបស់សមាជិកសហគមន៍កសិកម្ម (AC) ជាពិសេសស្ត្រីក្នុងកិច្ចពិភាក្សា។ ជាមួយគ្នានេះដែរ ក្រុមបេសកកម្មក៏ទទួលបានអត្ថប្រយោជន៍ពីការលើកឡើងជុំវិញទស្សនៈរបស់កសិករចិញ្ចឹមជ្រូកលើភាពជាក់ស្តែង ឬអាចជាធាតុចូលសម្រាប់ការរីកចំរើនសម្រាប់​សហគមន៍​​នាពេលអនាគត។

តំណាងសហគមន៍កសិកម្ម បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗនៃវិស័យចិញ្ចឹមជ្រូកទាំង​មូល ​ព្រោះវាបានផ្តល់ឱ្យពួកគេនូវសំលេងគាំទ្រមួយសមហេតុផលជាវិជ្ជមានចំពោះការធ្វើកសិកម្មចិញ្ចឹមជ្រូកជាពិសេសបើប្រៀបធៀបជាមួយនឹងកសិផលកសិកម្មដ៏ទៃទៀត។

ក្នុងអំឡុងពេលនៃការពិភាក្សា ក្រុមការងារបេសកកម្មបានសិក្សាបន្ថែមលើភាពពាក់ព័ន្ធនានា ដែល​អាចជាឧបសគ្គក្នុងការសម្រេចបាននូវកសិកម្មគំរូរួមមានទស្សនៈផ្សេងៗគ្នាលើ៖ (ក) ការបញ្រ្ជាប​ផ្នែក​ទ្រឹស្តី ជា មួយការអនុវត្តន៍(ខ)ការបំប្លែងដីទៅជាផលិតកម្មកសិកម្ម (គ)ការស្ដារឡើងវិញនូវបរិស្ថាន​ដីសម្រាប់បង្កបង្កើនផល (ឃ) កម្មសិទ្ធិលើដីកសិកម្ម (ង) ការអាស្រ័យផលជាសាធារណៈចំពោះដីកម្មសិទ្ធឯកជន (ជាកម្មសិទ្ធិរបស់ AC) ។