គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) កំពុងរៀបចំគាំទ្រការផ្តួចផ្តើមឱ្យមានការគាំទ្រដល់វិស័យ ម្រេចដែលកំពុងមានហានិភ័យ

ចេញ​ផ្សាយ​ 20 Jun 2022
20076

ការពង្រីកផលិតកម្ម ការគ្រប់គ្រងថ្លៃដើមផលិតកម្ម តម្លៃទាបនៃផលិតកម្មម្រេចនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ គឺជាបញ្ហាប្រឈមដែលត្រូវចាប់ផ្តើមគិតគូពីការធ្វើទីផ្សារមុននិងបន្តដល់ដំណាក់កាលទទួល​បាន​ទីផ្សារលក់។

គណៈប្រតិភូបេសកកម្មរបស់ធនាគារពិភពលោកបានអញ្ជើញទៅទស្សនាសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី (ក្នុងដំណាក់កាលធ្វើផែនការពិពិធកម្ម DPI) នៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីសង្កេតមើលពីសមិទ្ធិផលដែលទទួលបានតាមរយៈការចូលរួមជាមួយគម្រោងពិពិធកម្ម​កសិកម្មកម្ពុជា (CASDP) ក្នុងវិសាលភាពនៃអនុវត្តគម្រោងម្រេចសរីរាង្គដែលគ្រោងផ្តល់មូលនិធិដោយគម្រោង CASDP ដើម្បីកែលម្អម្រេចសរីរាង្គ ដោយផ្តោតលើ “ខ្សែសង្វាក់តម្លៃអាជីវកម្មម្រេចសរីរាង្គតាមស្តង់ដារ និងផ្តល់កិច្ចអន្តរាគមន៍ដើម្បីបំពេញតម្រូវការម្រេចសរីរាង្គស្ងួតនៅលើទីផ្សារ ទាំងបរិមាណ និងគុណភាព ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព”។

គម្រោង CASDP ត្រូវបានអនុវត្តន៍រួមគ្នាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និង MEF, MoWRAM, MRD ជាភ្នាក់ងារអនុវត្តគម្រោង ដោយមានការគាំទ្រហិរញ្ញវត្ថុពីធនាគារពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបជាមួយម្ចាស់ក្រុមហ៊ុនដែលតំណាងឱ្យវិស័យឯកជនក្នុងគោលបំណងបង្កើនលទ្ធភាពទទួលបានការងារបច្ចេកទេស ដើម្បីកែលម្អម្រេចសរីរាង្គឱ្យកាន់តែប្រសើរឡើងសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។