លោក បណ្ឌិត សរ ចិត្រា ពិភាក្សាការងារជាមួយដៃគូ UNIDO ស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្វិភាព សុខមាលភាពចំណីអាហារព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ 01 Jun 2022
24731

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំធានាសុវត្ថិភាពចំណី​អាហាសម្រាប់​​អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរជាងមុន ស្វែងរកទីផ្សារអន្តរជាតិសម្រាប់នាំចេញចំណីអាហារ និងកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ដែលនេះជាការងារចាំបាច់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់មានឱកាស​​ជួបជជែកគ្នា និងដោះស្រាយបញ្ហាពាក់ព័ន្ធ។​ ជាក់ស្តែង នៅថ្ងៃពុធ ២ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ UNIDO ដឹកនាំដោយលោកស្រី Helena Silva ទីប្រឹក្សាផ្នែកមីក្រូជិវវិទ្យា និងប្រព័ន្ធគ្រប់គ្រងចំណីអាហារ និងលោក Rogerio Mendes ទីប្រឹក្សា​ផ្នែកប្រព័ន្ធគីមីវិទ្យា និងគុណភាព នៅទីស្តីការក្រសួង។ នៅក្នុងបទបង្ហាញទៅកាន់អង្គប្រជុំ លោកស្រីបានលើកឡើងពីស្ថានភាពសមត្ថភាពធ្វើតេស្តន៍នៅក្នុងមន្ទីពិសោធន៍ និងសេវាពាក់ព័ន្ធនៅកម្ពុជានាពេល​បច្ចុប្បន្ន បញ្ហាប្រឈមចំពោះចំណីអាហារ និងការគ្រប់គ្រងមន្ទីពិសោធន៍កសិកម្ម និងទិសដៅនាពេល​អនាគត។