ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ១៩ (Covid-19) មានភាពមិនច្បាស់លាស់ ដែលបានបង្កហានិភ័យដល់សន្តិសុខស្បៀង ការថយចុះនៃទិន្នផលកសិកម្មនិងជលផល ជាពិសេសនៅតំបន់ជនបទដែលកំពុងមានអសន្តិសុខស្បៀងស្រាប់។
រាជ្យរដ្ឋាភិបាល និងធនាគារពិភពលោកបានកំពុងអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះវិបត្តិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលបានកើតឡើងនៅក្នុងខេត្តគោលដៅមួយចំនួន។
ម្រោងសង្គ្រោះបន្ទាន់ឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីត១៩ (CERC) ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សហការជាមួយវិស័យឯកជនបានឧបត្ថម្ភធនកសិកម្ម ក្នុងគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងគ្រាប់ពូជ។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ អង្គភាពសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ដែលជាក្រុមហ៊ុនម៉ៅការទទួលបានសិទ្ធិអនុវត្តក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានប្រគល់ធាតុចូលកសិកម្មដល់ប្រជាពលរដ្ឋ៦០ គ្រួសារមកពីឃុំ ស្វាយលើ និងតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប និងឃុំទន្ទឹម មកពីស្រុកកំពុងសៀម ខេត្តកំពុងចាម និងសហគមន៍កសិកម្មជនជាតិភាគតិច្ចចំនួន៦ ផ្សេងទៀតនៅក្នុងខេត្តរតនគីរី រួមមានសហគមន៍ល្ងើនកាំមើស ល្ងើនជន តនប្លេង ល្ងើនក្រេន ធួនទុម ធួនអំពិល។ ធាតុចូលកសិកម្មដែលបានចែកជូនកសិកររួមមានជាសម្ភារៈសម្រាប់ចិញ្ចឹមមាន់ ដូចជាទ្រុងមាន់ ចំណីមាន់ កូនមាន់ ផ្ទះសំណាញ់សម្រាប់ធ្វើទ្រុងមាន់ខ្នាតធំ។ល។
ក្នុងរយៈពេលដ៏លំបាកនៃវិបត្តិកូវីដ១៩ (Covid-19) គ្រួសារកសិករភាគច្រើនមិនមានលទ្ធភាពទទួលបានធាតុចូលកសិកម្មច្រើនទេ ដូចជាជី ថ្នាំសម្លាប់សត្វល្អិត និងគ្រាប់ពូជ ។ល។ សកម្មភាពចែកជូនធាតុចូលកសិកម្ម ជាសកម្មអាទិភាពមួយរបស់គម្រោង CERC ដែលបានអនុវត្តក្នុងគោលដៅធានាថាគ្រួសារកសិករនៅក្នុងខេត្តគោលដៅទទួលបានធាតុចូលកសិកម្មគ្រប់គ្រាន់ និងអនុវត្តការដាំដុះទទួលបានជោគជ័យក្នុងប៉ុន្មានខែខាងមុខ។