វិស័យកសិកម្មនិងកសិករបានកំពុងប្រឈមនូវបញ្ហាសំខាន់ៗក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មដែលរងផលប៉ះពាល់នៃវិបត្តិកូវីដ-៩១ ពាក់ព័ន្ធជាមួយសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ការពង្រឹងផលិតភាព ដំណាំជួរមុខក្រោមលក្ខខណ្ឌដ៏លំបាកទាំងនេះ ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់កសិករនៅកម្ពុជា។
កម្មវិធីសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ (CERC) ក្រោមគម្រោង CASDP/MAFF និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក និងក្នុងភាពជាដៃគូជាមួយវិស័យឯកជន បានកំពុងអនុវត្តសកម្មភាពឆ្លើយតបបន្ទាន់តាមរយៈការផ្តល់ធាតុចូលកសិកម្មនិងសេវាកម្មដល់កសិករ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ (COVID-19) និងស្តារឡើងវិញភ្លាមៗក្រោយពីវិបត្តិបានបញ្ចប់។
សហករណ៍កសិកម្ម (ACS) ចំនួន៤០៧ ដែលមានសមាជិក ៤៥. ៤៨៦ នាក់ មកពីខេត្ត-ក្រុងចំនួន១២ បានជួបការលំបាកក្នុងការទទួលបានធាតុចូលកសិកម្មដែលមានគុណភាពខ្ពស់។ ពួកគាត់បានប្រឈមទៅនឹងការស្វែងរកគ្រាប់ពូជ ជីកសិកម្ម ផលិតផលការពារដំណាំ ការផ្គត់ផ្គង់ពេទ្យសត្វ និងសេវាកម្មកសិកម្ម។ល។
យោងតាមកម្មវិវិធី CERC បានជួយសម្រួលឱ្យកសិករទទួលបានធាតុចូលកសិកម្ម ចំណេះដឹង និងសម្ភារៈកសិកម្មប្រសើរជាងមុន។ ប្រការនេះវាមានតម្លៃស្មើរទៅនឹងការផ្តល់សិទ្ធិអំណាចដល់កសិករឱ្យមានការផ្លាស់ប្តូរពីប្រព័ន្ធកសិកម្មដែលមានស្រាប់ទៅរកប្រព័ន្ធកសិពាណិជ្ជកម្ម ដោយផ្តោតលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រផងដែរ។
គម្រោង CASDP តាមរយៈកម្មវិធី CERC បានរួមចំណែកកាត់បន្ថយគម្លាតរវាងកសិករខ្នាតតូច និងធាតុចូលកសិកម្ម និងសេវាកម្មប្រកបដោយគុណភាព តាមរយៈការផ្តល់សេវានិងព័ត៌មានកសិកម្ម សំដៅជួយបង្កើនការអនុវត្តវិធានការបន្សាំដើម្បីឱ្យកសិករអាចមានលទ្ធភាពទទួលបានជំនាញថ្មីៗ និងធានាបាននូវការប្រើប្រាស់បច្ចេកទេសប្រកបដោយនិរន្តរភាព។ ជាក់ស្តែងកម្មវិធី CERC បានផ្តល់ធាតុចូលកសិកម្មយ៉ាងច្រើន ដូចជា ផ្ទះសំណាញ់សម្រាប់បន្លែ កញ្ចប់គាំទ្រផលិតកម្មចិញ្ចឹមសត្វ ផលិតកម្មវារីវប្បកម្ម (កង្កែបនិងត្រី) និងសេវាកសិកម្មមួយចំនួនទៀត ដូចជាផ្តល់ព័ត៌មានកសិកម្ម ផ្តល់ដំបូន្មានផ្នែកបសុពេទ្យ ដល់សមាជិកប្រហែល ៤៥.៤៨៦ នាក់មកពីខេត្ត-ក្រុងចំនួន១២។
កម្មវិធី CERC ត្រូវបានបង្កើតឡើងក្រោមគម្រោងពិពិធកម្មកសិកម្ម (CASDP) ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មរយៈពេលខ្លីរួមមានការផ្តល់បន្លែនិងវារីវប្បកម្ម។ កម្មវិធីនេះមានគោលបំណងគាំទ្រសកម្មភាពអាទិភាពនិងបន្ទាន់ (មានរយៈពេលក្រោម១៨ខែ) ដែលបានកំពុងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយដៃគូវិស័យឯកជនក្នុងការផ្តល់សេវាកសិកម្ម។