នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារគម្រោងពិពិធិម្មកសិកម្មកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សរ ចិត្រា នាយកគម្រោង បានចូលរួមអមដំណើរប្រតិភូធនាគារពិភពលោកចុះទស្សនកិច្ចលើការចិញ្ចឹមត្រីអណ្តែង និងកង្កែបរបស់គ្រួសារទទួលផលនៃគម្រោងឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ ក្រោមក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅឃុំចំនួន២ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ គ្រួសារទទួលផលទាំងនោះសុទ្ធសឹងជាគ្រួសារដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ដោយបានត្រឡប់មកពីក្រៅប្រទេស (ចំណាកស្រុក) កម្មកររោងចក្រ កម្មករសំណង់ ដែលបានផ្អាកដំណើការ និងគ្រួសារក្រីក្រ១និងក្រីក្រ២។