ប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាព ទូទៅរបស់សហគមន៍កសិកម្មសំឡូត រតនៈផល និងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា

ចេញ​ផ្សាយ​ 26 Jan 2022
35699
ថ្ងៃពុធ ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រុមការងារប្រតិភូគម្រោង ពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំ ដោយ លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ និង រួមដំណើរដោយ តំណាងនាយកដ្ឋាននៃអគ្គនាយកដ្ឋានកសិកម្ម តំណាងនាយកដ្ឋានកសិ-ឧស្សាហកម្ម
- អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្មសត្វ
ទីប្រឹក្សាប្រតិបត្តិគម្រោង ទីប្រឹក្សាប្រតិបត្តិអន្តរជាតិគម្រោង
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រុមការងារ សម្របសម្រួលគម្រោងថ្នាក់ខេត្ត
- ក្រុមការងារផ្តល់សេវាបច្ចេកទេស ក្រុមហ៊ុន SBK និង
- ថ្នាក់ដឹកនាំសហគមន៍កសិកម្មសំឡូតរតនៈផល និងថ្នាក់ដឹកនាំសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា
គណប្រតិភូបានដឹកនាំការជួបប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាព ទូទៅរបស់សហគមន៍កសិកម្មសំឡូត រតនៈផលនៅពេលព្រឹក ពីវឌ្ឍនៈភាពនៃការរៀបចំផែនការពិពិធកម្ម និងធុរកិច្ចគម្រោង CASDP និងពិភាក្សាអំពីសក្ដានុពលកសិផលដែលអាចពង្រីកទីផ្សារ ផលិតកម្មដែលប្រព្រឹត្តិទៅនៅស្នាក់ការ សហគមន៍កសិកម្មសំឡូតរតនៈផល នៅ ភូមិ ស៊ុង១ ឃុំស៊ុង ស្រុក សំឡូត ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប២៣នាក់ ស្រី០២ នាក់ ។ ពេលរសៀលបានបន្តទៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា នៅភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានអ្នកចូលរួម សរុប៣៩នាក់ ស្រី០៥នាក់ ។ជាលទ្ធផលនៃការជួបប្រជុំពិភាក្សាគណកម្មការសហគមន៍ទាំងពីរបានឯកភាពកែសម្រួល និងប្រមូលព៌តមានបន្ថែមមានដូចជា ចំនួនអ្នកចូលរួម ទុនបដិភាគ៦០ភាគរយ ការស្វែងរកដៃគូរអាជីវកម្ម ដៃគូហិរញ្ញវត្ថុដើម្បីបញ្ចប់ការរៀបចំផែនការពិពិធកម្ម និងធុរកិច្ចជាមួយក្រុមការងារផ្តល់សាវាបច្ចេកទេសឲ្យបានចប់សព្វគ្រប់និងបញ្ជូនទៅអង្គភាពសម្របសម្រួលគម្រោងនៅសប្តាហ៍ទី២នៃខែកុម្ភៈឆ្នាំ២០២២។សម្រាបសហគមន៍សំឡូត រតនៈផល ចំណែកសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា និងត្រូវកែសម្រួល និងបំពេញព៌តមានបន្ថែមដើម្បីបញ្ចប់ការរៀបចំផែនការពិពិធកម្ម និងធុរកិច្ចជាមួយក្រុមការងារបច្ចេកទេសឲ្យបានចប់សព្វគ្រប់ និងបញ្ជូនទៅអង្គភាពសម្របសម្រួលគម្រោងនៅបំណាចខែកុម្ភៈឆ្នាំ២០២២ខាងមុខ។