ខេត្តសៀមរាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក
ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២១។
នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងលើកទីបី ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង។ គោលបំណងកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាពគម្រោង បញ្ហាប្រឈមនានា និងផ្តល់ការតម្រង់ទិស និងអនុសាសន៍សម្រាប់ការអនុវត្តគម្រោងបន្ត និងជាពិសេសគណៈកម្មាធិការដឹកនាំគម្រោងបានពិនិត្យ និងបានអនុម័តលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២។ សមាសភាពចូលរួមក្នុងអង្គប្រជុំគណៈកម្មការតម្រង់ទិសគម្រោងលើកទីបីនេះអញ្ជើញមកពីសមាជិកគណៈកម្មការតម្រង់ទិសគម្រោង រួមមាន តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និកសិកម្ម និងនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ព្រមទាំងសហការីតំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍជនបទ ក្រសួងធនធានទឹកនិងឧតុនិយម និងទីប្រឹក្សាគម្រោងប្រចាំក្រសួងទាំងបួនខាងលើ សរុបប្រមាណ៤០រូប។
Siem Reap, 29 November, 2021
The third Project Steering Committee (PSC) meeting organized within the framework of the Cambodia Agricultural Sector Diversification Project (CASDP) was chaired by H.E Hean Vannhan, Secretary of State of the Ministry of Agriculture, Forestry and Fisheries and Chairman of the Project Steering Committee in Siem Reap on 29th November 2021.
The objectives of the PSC meeting were to review CASDP progress, consider lessons learned during 2021 implementation, and identify best approaches for achieving the project deliverables in 2022. Central to the PSC meeting discussions were the review and endorsement of the annual work plan and budget of CASDP for 2022.
Participants of the PSC meeting comprised representatives of the Ministry of Agriculture, Forestry and Fisheries, Ministry of Economy and Finance, Ministry of Water Resources and Meteorology, Ministry of Rural Development, Ministry of Women's Affairs, Ministry Environment, Ministry of Industry, Science, Technology and Innovation, Ministry of Commerce, Agricultural and Rural Development Bank and Project Director of the Cambodian Agricultural Diversification Sector Project. In addition, project operational staff of the above Ministries were also involved with a total of 40 participants attending.