នាថ្ងៃអង្គារ-ពុធ ១២-១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពី គម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលរៀបចំឡើងដោយភ្នាក់ងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ MEF-PIU នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ដែលមានការចូលរួមផងដែរពីតំណាងភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអ្នកផ្តល់សេវាបច្ចេកទេស (TSP) និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមអនុវត្តគម្រោង (PFI)។ សិក្ខាសាលានេះមានគោលបំណងឆ្លុះបញ្ចាំង និងចែករំលែកនូវបទពិសោធន៍នៃការអនុវត្តគម្រោង ក៏ដូចជាកិច្ចប្រឈមផ្សេងៗ ដើម្បីយកមកពិភាក្សា ផ្តល់យោបល់ និងរកនូវដំណោះស្រាយសមស្រមសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព។