ធ្វើទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការអនុវត្ដគម្រោង CASDP នៅតាមសហគមន៍កសិកម្ម

ចេញ​ផ្សាយ​ 16 Nov 2021
35055

នាថ្ងៃចន្ទ ៤កើត ដល់ថ្ងៃសុក្រ ៨កើត ខែកត្តិក ត្រូវនិងថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងក្នុងនាមជាប្រធានគណកម្មការដឹកនាំតម្រង់ទឹសគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project Steering Committee)  បានដឹកនាំក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ MAFF ទីប្រឹក្សា និងមន្រ្ដីពាក់ព័ន្ធ ធ្វើទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការអនុវត្ដគម្រោង CASDP នៅតាមសហគមន៍កសិកម្ម ដែលបានរៀបចំសំណើពង្រីកកសិធុរកិច្ច និងសហគមន៍កសិកម្មដែលបានរៀបចំសំណើពិពិធកម្ម (Diversification Proposal-DPr) និងផែនការកសិធុរកិច្ច (Business Proposal-BPl) ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចំនួន ៨ សហគមន៍ នៅខេត្ដចំនួន ០៤ រួមមានៈ ខេត្ដកំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្ដព្រះវិហារ ក្នុងចំណោមខេត្ដ-រាជធានី គោលដៅទាំង ១៣ របស់គម្រោង។ ដំណើរទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពនេះ មានគោលបំណង ៣ សំខាន់ គឺ (១).ពិនិត្យស្ថានភាពទូទៅរបស់សហគមន៍ និងពិភាក្សាអំពីសក្កានុពលកសិផលដែលអាចពង្រីកទីផ្សារ (២).ពិភាក្សាអំពីបទពិសោធន៍ និងលទ្ធភាពរបស់សហគមន៍កសិកម្ម ក្នុងការរៀបចំសំណើពង្រីកសិធុរកិច្ច និង (៣).ផ្ដល់អនុសាសន៍ដល់សហគមន៍កសិកម្ម អំពីដំណើរការនៃការរៀបចំសំណើនិងផែនការកសិធុរកិច្ច និងព័ត៌មានពាក់ព័ន្ធនៃគម្រោង។