កាលពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ២០២១ ក្រុមការងារផ្នែកគាំទ្របរិស្ថាន និងសង្គម នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ឃី កុសល ជាអគ្គលេខាធិការង បានចុះតាមដាន និងពិនិត្យដំណើរការអនុវត្តគម្រោងសង្គ្រោះបន្ទាន់ ឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីត-១៩ ក្នុងក្របខ័ណ្ឌគម្រោង ពិពិធកម្មកសិកម្មកម្ពុជា នៅខេត្តកំពង់ចាម និងខេត្តកណ្តាល ដែលកសិករ ទាំងនោះទទួលបានការសង្រ្គោះបន្ទាប់តាមរយៈនៃការផ្តល់ជាផ្ទះសំណាញ់ ស្រះផ្លាស់ស្ទិកចញ្ចឹមត្រី និងកង្កែប និងគ្រាប់ពូជដំណាំ។ ជាងនេះទៅទៀតលោក អគ្គលេខាធិការង មិនត្រឹមតែបានសួរសុខទុក្ខពីផលលំបាក និងការត្រែកអរដែលទទួលបានជំនួយពីគម្រោងនោះទេ លោកថែមទាំងបានផ្តល់អនុសាសន៍ និងការលើកទឹកចិត្តមួយចំនួនដល់កសិករ ឲ្យមានការចែករំលែកនូវបទពិសោធន៍ និងទិន្នផលដែលបានពីការប្រមូលផលរបស់គខ្លួនដល់សមាជិក្នុងក្រុមផងដែរ។ លើសពីនេះទៅទៀតលោកក៏បានបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងលើផលិតផលកសិកម្មរបស់ប្រជាជនទាំងនោះដែលបានអនុវត្តកសិកម្មល្អ តាមរយៈការទិញនូវផលិតផលកសិកម្មរបស់ប្រជាកសិករ។