កិច្ចប្រជុំបូកសរុបរបាយការណ៍បេសកកម្ម (Aide Memoire) របស់ក្រុមបេសកកម្មគាំទ្រគម្រោងនៃធនាគារពិភពលោកលើកទី៤

ចេញ​ផ្សាយ​ 15 Oct 2021
33526

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក
ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍បេសកកម្ម (Aide Memoire) របស់ក្រុមបេសកកម្មគាំទ្រគម្រោងនៃធនាគារពិភពលោកលើកទី៤ តាមរយៈអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង និងលោកស្រី ចំរើន មុទិតា និងលោកស្រី សានដ្រា ប្រ៉ុកកា (Ms. Sandra Broka) ប្រធានគ្រប់គ្រងគម្រោង។ គោលបំណងកិច្ចប្រជុំ គឺដើម្បីពិនិត្យឡើងវិញរបាយការណ៍បេសកកម្ម(Aide Memoire)  តាមសមាសភាពនីមួយៗផ្តោតលើវឌ្ឍនភាពគម្រោង បញ្ហាប្រឈមនានា និងផ្តល់ការតម្រង់ទិស និងអនុសាសន៍ សម្រាប់ការអនុវត្តគម្រោងបន្តឲ្យមានភាពល្អប្រសើរឡើង។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍បេសកកម្ម (Aide Memoire) នេះអញ្ជើញមកពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងធនាគារពិភពលោក និងសហការី និងនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ព្រមទាំងសហការីតំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍជនបទ ក្រសួងធនធានទឹកនិងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្តគោលដៅទាំង១៣ និងទីប្រឹក្សាគម្រោងប្រចាំក្រសួងទាំងបួនខាងលើ និងមន្រ្តីផ្តល់សេវាគាំទ្របចេ្ចកទេស  (TSPs) សរុបប្រមាណ៩៨រូប។
On 14 October 2021
Under the Cambodia Agricultural Sector Diversification Project (CASDP), the Wrap up meeting (Virtual) chaired by H.E Hean Vannhan, Secretary of State of the Ministry of Agriculture, Forestry and Fisheries and Chairperson of the project orientation committee are organized at the Ministry of Agriculture, Forestry, and Fisheries and Mrs. Chamroeun Mudita and Ms. Sandra Broka, Co-Task Team Leaders. The purposes of the meeting are to review the Aide Memoire of the fourth implementation support mission (ISM) of the World Bank focus project progress, the faced challenges, and provide the direction and recommendations to the next project implementation. The participants in the Wrap up meeting were including representatives from the Ministry of Agriculture, Forestry and Fisheries, Ministry of Economy and Finance, Ministry of Water Resources and Meteorology, Ministry of Rural Development, World Bank and Project Director of the Cambodian Agricultural Diversification Sector Project and colleagues from the Project Implementation Unit of the Ministry of Agriculture, Forestry and Fisheries, Ministry of Economy and Finance, Ministry of Rural Development, Ministry of Water Resources and Meteorology Provincial Department of Forestry and Fisheries and project consultants from the above four ministries and TSP experts, the total 98 participants.