កិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ធនាគារពិភពលោក លើកទី៤

ចេញ​ផ្សាយ​ 28 Sep 2021
33538

ថ្ងៃចន្ទ ០៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖  គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដឹកនាំដោយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មការតម្រង់ទិសគម្រោង និងលោក បណ្ឌិត សរ ចិត្រានាយកគម្រោង បានដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ធនាគារពិភពលោក លើកទី ៤ ដែលដឹកនាំដោយលោកស្រី Mudita Chamrouen and Mrs. Sandra Broka, សហប្រធានក្រុមរបស់ធនាគារពិភពលោក (World Bank) ដើម្បីពិនិត្យមើលពីវឌ្ឍនភាពរបស់គម្រោង បញ្ហាប្រឈម និងដំណោះស្រាយ និងផ្តល់នូវអនុសាសន៍កែលម្អសម្រាប់អនុវត្តបន្តអោយកាន់តែមានប្រសិទ្ធិភាព និងជោគជ័យ ។

September 27, 2021: Cambodia Agricultural Diversification Project (CASDP) Led by HE Hean Vanhan, Secretary of State of the Ministry of Agriculture, Forestry and Fisheries and Project Steering Committees Leader, and Dr. Sar Chetra, Project Director, chaired the World Bank 4th Implementation Support Mission Meeting ISM, led by Mrs. Mudita Chamrouen and Mrs. Sandra Broka, Co-Team Leader of the World Bank, to review overall progress, status of previous agreed action plan; and  challenges , solutions and next steps. and provide improvement recommendations for more effective and successful implementation.