នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោង លើកទីពីរ (តាមរយៈអនឡាញ) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង។ គោលបំណងកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាពគម្រោង បញ្ហាប្រឈមនានា និងផ្តល់ការតម្រង់ទិស និង អនុសាសន៍ សម្រាប់ការអនុវត្តគម្រោងបន្ត។ សមាសភាពចូលរួមក្នុងអង្គប្រជុំគណៈកម្មការតម្រង់ទិសគម្រោងលើកទីពីរនេះអញ្ជើញមកពីសមាជិកគណៈកម្មការតម្រង់ទិសគម្រោង រួមមាន តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និកសិកម្ម និងនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ព្រមទាំងសហការីតំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍជនបទ ក្រសួងធនធានទឹកនិងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្តគោលដៅទាំង១៣ និងទីប្រឹក្សាគម្រោងប្រចាំក្រសួងទាំងបួនខាងលើ សរុបប្រមាណ៥០រូប។
On 22 July 2021
Under the Cambodia Agricultural Sector Diversification Project (CASDP), the 2nd Project Steering Committee meeting (Virtual) chaired by H.E Hean Vannhan, Secretary of State of the Ministry of Agriculture, Forestry and Fisheries and Chairman of the project orientation committee are organized at the Ministry of Agriculture, Forestry, and Fisheries. The purposes of the meeting are to review the project progress, the faced challenges, and provide the direction, and recommendations to the next project implementation. The participants in the second project orientation committee meeting were from the project orientation committee members, including representatives from the Ministry of Agriculture, Forestry and Fisheries, Ministry of Economy and Finance, Ministry of Water Resources and Meteorology, Ministry of Rural Development, Ministry of Women's Affairs, Ministry Environment, Ministry of Industry, Science, Technology and Innovation, Ministry of Commerce, Agricultural and Rural Development Bank and Project Director of the Cambodian Agricultural Diversification Sector Project and colleagues from the Project Implementation Unit of the Ministry of Agriculture, Forestry and Fisheries, Ministry of Economy and Finance, Ministry of Rural Development, Ministry of Water Resources and Meteorology Provincial Department of Forestry and Fisheries and project consultants from the above four ministries, the total 50 participants.