នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារថ្នាក់ជាតិនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចំនួន៥រូប ដឹកនាំដោយលោកអ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ហុង សុភា ទីប្រឹក្សា បានចុះពិនិត្យបឋមយវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានដើម្បីជួយគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩ សម្រាប់គម្រោងសង្គ្រោះបន្ទាន់កូវីដ១៩ (CERC) ដែលស្ថិតក្រោមការអនុវត្តរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលទទួលថវិកាកម្ចីពីធនាគារពិភពលោក (World Bank) ក្រុមការងារបានចុះធ្វើការវាយតម្លៃនៅក្នុងឃុំចំនួន២ ក្នុងស្រុកគូលែននៃខេត្តព្រះវិហារ ។ ដែលមានការចូលរួមសម្របសម្រួលមាន៖ លោក ស្រី សំអាន ប្រធានការិយាល័យ ផែនការគណនេយ្យ និងលោក វ៉េង ហុងលីម ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ ក្រុមការងារបានចុះទៅជួបជាមួយកសិករទទួលផ្ទះសំណាញ់ និងក្រុមកសិករទទួលកូនបន្លែ នៅក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន និងបានបន្តដំណើរទៅជួបកសិករទទួលផលផ្នែកចិញ្ចឹមមាន់ (ទ្រុងមាន់ និងកូនមាន់) ស្រះទឹក និងត្រីនៅភូមិ គូលែនជើង ឃុំ គូលែន និង ភូមិ ស្របាល ភូមិព្នៅ ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។