នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារថ្នាក់ជាតិនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចំនួន៥រូប ដឹកនាំដោយលោកអ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានសម្រាប់គម្រោងសង្គ្រោះបន្ទាន់កូវីដ១៩ នៅក្នុងស្រុកចំនួន២ ក្នុងខេត្តសៀមរាប។ ចូលរួមក្នុងឱកាសនោះមាន៖ លោកទា គិមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាប្រធានភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត ព្រមទាំងមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តចំនួន៥រូប ហើយក្នុងនោះក៏មានការចូលរួមពីមន្ត្រីអនុវត្តគម្រោង CASDPមកពីមន្ទីរធនធានទឺក និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តផងដែរ។ក្រុមការងារបានចុះទៅជួបជាមួយកសិករទទួលផ្ទះសំណាញ់ និងក្រុមកសិករទទួលកូនបន្លែ នៅក្នុងភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ និងបានបន្តដំណើរទៅជួបកសិករទទួលផលផ្នែកចិញ្ចឹមមាន់(ទ្រុងមាន់ និងកូនមាន់) នៅភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។