មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម៖ នាថ្ងៃច័ន្ទ ១៣-១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២១ នៅឃុំគោកស្រុក ស្រុកដំបែរ ខេត្តត្បូងឃ្មុំ និងនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក កើត កិត្តិនាថ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ និងក្រោមកិច្ចសម្របសម្រួលដោយ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក ម៉ៅ វណ្ណថន ប្រធានការិយាល័យផែនការ គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំងសហការីបានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃបឋមលើផលប៉ះពាល់បរិស្ថាន និងសង្គម លើទីតាំងសាងសង់ផ្ទះសំណាញ់ ទ្រុងមាន់ និងការផ្តល់ធាតុចូលបន្លែ ក្រោមគម្រោងឆ្លើយតបសង្រ្គោះបន្ទាន់ (CERC) នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមបេសកកម្មមានសមាភាពចូលរួម៖លោកស្រី ប៊ុនរី រស្មី មន្ត្រីផ្នែកគាំពារបរិស្ថាន និងសង្គម កញ្ញា ឃុំ ស្រស់ មន្រ្តីរដ្ឋបាលជលផល លោក ប៊ុន ឡុង ប្រធានការិយាល័យនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងទីប្រឹក្សាគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ ក្រោយពីក្រុមបេសកកម្មបានជួបប្រជុំពិភាក្សា និងបានជម្រាបជូនពីគោលបំណងជាមួយក្រុមអ្នកទទួលផលពីគម្រោងCERC និងបានបន្តដំណើរចុះពិនិត្យទីតាំងជាក់ស្តែងដែលមានសក្តានុពលក្នុងឃុំគោកស្រុក ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមរបស់ក្រុមកសិករអ្នកទទួលផលក្នុងស្រុកដំបែររួមមាន៖ ១)លោក ឃួន ឃាក តំណាងអ្នកទទួលផលទ្រុង និងកូនមាន់ ២)លោក ឃាម សារ៉ាត និងលោក វាន វុន តំណាងអ្នកទទួលផលផ្ទះសំណាញ់ ៣)លោក ភាត ភក្ភៈ តំណាងអ្នកទទួលផលធាតុចូលកសិកម្ម ដោយឡែកនៅក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមយើងបានចុះពិនិត្យទីតាំងរបស់ក្រុមកសិករអ្នកទទួលផលរួមមាន៖ ១)លោក នួន រដ្ឋា តំណាងអ្នកទទួលផលផ្ទះសំណាញ់ និង២)អ្នកស្រី សំ សុភា តំណាងអ្នកទទួលផលទ្រុង និងកូនមាន់។