ការត្រួតពិនិត្យ និងវាយតម្លៃផល់ប៉ះពាល់បឋមផ្នែកបរិស្ថាន និងសង្គមក្នុងខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 24 Jun 2021
33516

នាថ្ងៃច័ន្ទ ​១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោង ពិពិធកម្មកសិកម្មកម្ពុជា CASDP  នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសម្របសម្រួលពីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្តឹងត្រែង បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃផល់ប៉ះពាល់បឋមផ្នែកបរិស្ថាន និងសង្គម លើទីតាំងនៃការសាងសង់ផ្ទះសំណាញ់ ស្រះទឹក និងអណ្តូងទឹក ក្រោមគម្រោងឆ្លើយតបសង្រ្គោះបន្ទាន់នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជាដែលគាំទ្រថវិកាដោយធនាគារពិភពលោក។

ការចុះវាយតម្លៃបឋមនេះដឹកនាំដោយលោក អ៊ិត ជុំណាន មន្ត្រីផ្នែកគាំពារសុវត្ថិភាពសង្គម និងបរិស្ថាន  និងមានការចូលរួមពីភ្នាក់ងារអនុវត្តគម្រោង។ ជាលទ្ធផលនៃការត្រួតពិនិត្យនេះ នឹងប្រើប្រាស់សម្រាប់កំណត់ឧបករណ៍ចំណាត់ថ្នាក់ និងរៀបផែនការកាត់បន្ថយផលប៉ះពាល់ទៅតាមចំណាត់ថ្នាក់នីមួយៗ។  ក្នុងនោះខេត្តស្ទឹងត្រែងមានអ្នកទទួលផលសរុបចំនួន  ៧០១ គ្រួសារ មានដូចខាងក្រោម ផ្ទះសំណាញ់ចំនួន១៩ ខ្នង ទ្រុងមាន់ចំនួន៣៥៨ ទ្រុង, អណ្តូង៤៧ កន្លែង,គ្រាប់បន្លែ២០០ គ្រួសារ  ស្រះ១៣ កន្លែង, ត្រីចំនួន៥៨គ្រួសារ និងកង្កែប ចំនួន០៦ គ្រួសារ។