ការត្រួតពិនិត្យ និងវាយតម្លៃផល់ប៉ះពាល់បឋមផ្នែកបរិស្ថាន និងសង្គមក្នុងខេត្តក្រចេះ

ចេញ​ផ្សាយ​ 24 Jun 2021
34835

នាថ្ងៃច័ន្ទ ​១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោង ពិពិធកម្មកសិកម្មកម្ពុជា CASDP នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសម្របសម្រួលពីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃផល់ប៉ះពាល់បឋមផ្នែកបរិស្ថាន និងសង្គម លើទីតាំងនៃការសាងសង់ផ្ទះសំណាញ់ ស្រះទឹក និងអណ្តូងទឹក ក្រោមគម្រោងឆ្លើយតបសង្រ្គោះបន្ទាន់នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជាដែលគាំទ្រថវិកាដោយធនាគារពិភពលោក។

ការវាយតម្លៃនេះដឹកនាំដោយលោក អ៊ិត ជុំណាន មន្ត្រីផ្នែកគាំពារសុវត្ថិភាពសង្គម និងបរិស្ថាន  និងមានការចូលរួមពីភ្នាក់ងារអនុវត្តគម្រោងផ្សេងទៀត រួមមានមន្ទីរអភិវឌ្ឍន័ជនបទ និង មន្ទីរធនធានទឹក និងឧតុនិយម។លទ្ធផលនៃការត្រួតពិនិត្យនេះ នឹងប្រើប្រាស់សម្រាប់កំណត់ឧបករណ៍ចំណាត់ថ្នាក់ និងរៀបផែនការកាត់បន្ថយផលប៉ះពាល់ទៅតាមចំណាត់ថ្នាក់នីមួយៗ។  ក្នុងនោះខេត្តក្រចេះមានអ្នកទទួលផលសរុបចំនួន  ១២៩១ គ្រួសារ ទៅតាមប្រភេទដូចខាងក្រោម ផ្ទះសំណាញ់ចំនួន ៣៧ខ្នង ទ្រុងមាន់ចំនួន១១៩ទ្រុង, អណ្តូង ៣៥​ កន្លែង, ស្រះ ៣៧កន្លែង , កូនដំណាំបន្លែ ៣២២គ្រួសារ, ត្រីចំនួន៤៣ គ្រួសារ និងកង្កែប ចំនួន ៤២គ្រួសារ។