ចូលរួមពិនិត្យអំពី ដំណេីរការរៀបចំសំណេីពិពិធកម្ម នៅសហគមន៍កសិកម្មទួលព្រះវិហារ ភូមិសណ្តែក ឃុំស្តែងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម

ចេញ​ផ្សាយ​ 18 Feb 2021
32744

ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដឹកនាំដោយលោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោង CASDP បានចូលរួមពិនិត្យដំណេីរការរៀបចំសំណេីពិពិធកម្មនៅសហគមន៍កសិកម្មទួលព្រះវិហារ ភូមិសណ្តែក ឃុំស្តែងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។ សហគមន៍កសិកម្មបានចុះបញ្ជីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៨។ បច្ចុប្បន្នមានសមាជិកសរុប១០០នាក់ (ស្រ្តី៨០នាក់)។ សហគមន៍កសិកម្មទួលព្រះវិហារកំពុងប្រកបមុខរបរ៤ធំៗ ១.ឥណទានកសិកម្ម ២.ធាតុចូលកសិកម្ម ៣.ផលិតកម្មបក្សីស្រុក ៤.ផលិតកម្មស្រូវពូជ និងទិញលក់។ សហគមន៍កសិកម្មទួលព្រះវិហារមានដេីមទុនសរុប ១២ ០០០ ០០០រៀល។ សហគមន៍កសិកម្មទួលព្រះវិហារមានចំណាប់អារម្មណ៍រៀបចំសំណេីរពិពិធកម្ម សំណេីរធុរកិច្ច ផលិតកម្មបក្សីស្រុក (ទាយកពង ទាយកសាច់) ដោយភ្ជាប់ជាមួយការរៀបចំឡេីងវិញនូវរចនាសម្ព័ន្ធប្រឡាយមុំសណ្តែក (ប្រហែល ១០០០ម៉ែត្រ) ដែលមានស្រាប់ (ប្រភពទឹកឆា)។