ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដឹកនាំដោយលោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោង CASDP តំណាងមន្ទីរកសិកម្មខេត្តបានចូលរួមពិនិត្យដំណេីរការរៀបចំសំណេីពិពិធកម្មនៅសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយេីង ភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយេីងបានចុះបញ្ជីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានសមាជិកសរុប២៤៣នាក់ (ស្រ្តី១៣១នាក់)។ សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយេីងកំពុងប្រកបមុខរបរ៤ធំៗ ១.ឥណទានកសិកម្ម ២.ធាតុចូលកសិកម្ម ៣.កែច្នៃផលិតផល (ស្រូវ អង្ករ) ៤.ប្រេីប្រាស់ឧបករណ៍រួមគ្នា (គោយន្ត ត្រាក់ទ័រ)។ សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយេីងមានដេីមទុនសរុប ១ ៧៦៤ ០៩៥ ៧០០រៀល។ សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយេីងមានចំណាប់អារម្មណ៍រៀបចំសំណេីរពិពិធកម្ម សំណេីរធុរកិច្ច គោបំប៉នយកសាច់ ដំណាំបន្លែ ដោយភ្ជាប់ជាមួយការស្តារស្រះ ជីកអណ្តូង។