សិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ស្រុក នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ 26 Nov 2020
32018

ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងពិពិធកម្មកសិកម្មកសិកម្មកម្ពុជា (CASDP) ឧបត្ថម្ភដោយ ធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលាជុំទី២ នៅសាលាស្រុកសូត្រនិគម ក្រោមអធិបតីភាពរបស់លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានសហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ពិន សារិន អភិបាលសុ្រកសូត្រនិគម និងមានអ្នកចូលរួម៣៩នាក់ (១១ស្រី្ត)។ សិក្ខាសាលានេះផ្តោតសំខាន់លើ (1) ផ្សព្វផ្សាយពីព័ត៌មានគម្រោងទៅដល់សហគមន៍កសិកម្ម ក្រុមអ្នកផលិត អាជីករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋាន សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងដៃគូអាជីវកម្មផ្សេងៗក្នុងខេត្តគោលដៅ (2) ជូនដំណឹងពីការគាំទ្រផ្នែកហិរញ្ញវត្ថុ រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ Matching Grant និង ប្រាក់កម្ចី ពីស្ថាប័នហិរញ្ញវត្ថុ (PFI) សម្រាប់សហគមន៍កសិកម្ម (ACs), ក្រុមអ្នកផលិត(POs) និងសមាជិក (3) ដើម្បីកំណត់នូវ សហគមន៍កសិកម្ម ក្រុមអ្នកផលិត អ្នកប្រមូលទិញ អាជីវករ ខ្នាតតូច និងមធ្យម កសិកដ្ឋានសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម ដែលមានបំណង ដាក់សំណើពិពិធកម្ម និងផែនការអាជីវកម្ម ទទួលយកនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និង ប្រាក់កម្ចី ពីស្ថាប័នហិរញ្ញវត្ថុ (4) ដើម្បីផ្សព្វផ្សាយ ស្តីពីិកិច្ចគាំពារបរិស្ថាន និងសង្គម និងការបញ្ជ្រាបយែនឌ័រ។ សិក្ខាសាលានេះ មានការចូលរួមដោយ៖ តំណាងពី សាលាស្រុកបវេល មន្ទីរធនធានទឹក និងឧត្តុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ សហភាពកសិកម្មប្រាសាទបាគង ៩សហគមន៍កសិកម្ម (1.មាន់ខ្មែរសៀមរាបអង្គរ 2.ចាន់ស 3.កសិកម្មសុវត្ថិភាព 4.តារីបន្ទាយស្រី 5.ពពេលរុងរឿង 6.សំរោងសាមគ្គីរុងរឿង 7.ស្រ្តីភោគផលមានជ័យ 8.គោកធ្លកក្រោម និង9.ចក) អង្គការ FNN សមាជិកអង្គភាពគាំទ្រគម្រោង និងអង្គភាពសម្របសម្រួលគម្រោង តំណាងពីអ្នកផ្តល់សេវាកម្មបច្ចេកទេស (TSP-SBK)។