សិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ស្រុក នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ចេញ​ផ្សាយ​ 25 Nov 2020
29480

ខេត្តព្រះវិហារ៖ ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា សម្រាប់ជុំទី២ សិក្ខាសាលានេះដែរ ដឹកនាំដោយលោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និង លោក-លោកស្រី ទីប្រឹក្សាផ្នែកគាំពារសុវត្ថិភាពសង្គម និងបរិស្ថាន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីតំណាងអង្គការ និងសហគមន៍ ៧ឃុំ គឺឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំរំដោះស្រែ ឃុំយាង ឃុំកន្ទួត ឃុំស្រអែម និងឃុំប្រមេរផងដែរ។ ចំពោះអ្នកចូលរួមសរុបមានចំនួន ៣០នាក់ ស្រី០៩នាក់។ ក្នុងសិក្ខាសាលានេះ គឺដើម្បី -ផ្សព្ផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម កសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នៅក្នុងតំបន់គោលដៅ -ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហេរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ -កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើត និងដាក់សំណើ ធ្វើពិពិធកម្ម សំណើអាជីវកម្ម និងទទួលបានហិរញ្ញប្បទានទាំងពីរប្រភេទ -ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។