សិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ស្រុក នៅស្រុកជ័យសែន ខេត្តព្រះវិហារ

ចេញ​ផ្សាយ​ 24 Nov 2020
29581
ខេត្តព្រះវិហារ៖ ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ
—————————————————
មានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ស្រុក ក្រោមអធិបតីភាព លោក រស់ ហេង អភិបាលស្រុកជ័យសែន ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងទីប្រឹក្សាគម្រោង ព្រទាំងមានការចូលរួមពីសហគមន៍ ៧ឃុំ គឺឃុំសង្កែ ឃុំម្លូព្រៃមួយ និងព្រៃពីរ ឃុំឆែបមួយ និងឆែបពីរ ជាតស៊ូ ជាស្អាង ជាខ្យង ឃុំច្រាច់ ជាឆ្មា ឃុំពុទ្រា ជាព្រះឃ្លាំង និងឃុំរក្សា ស្រុកជ័យសែន ខែត្តព្រះវិហារ ចំពោះអ្នកចូលរួមសរុប ៣៧នាក់ ស្រី០៩នាក់។ ក្នុងសិក្ខាសាលានេះដែរ គឺក្នុងគោលបំណង -ផ្សព្ផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម កសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នៅក្នុងតំបន់គោលដៅ -ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហេរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ -កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើត និងដាក់សំណើ ធ្វើពិពិធកម្ម សំណើអាជីវកម្ម និងទទួលបានហិរញ្ញប្បទានទាំងពីរប្រភេទ -ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។