សិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ស្រុក នៅស្រុកបវេល ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ 24 Nov 2020
28681
នៅស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុលបវេល
——————————————————————
គម្រោងពិពិធកម្មកសិកម្មកសិកម្មកម្ពុជា ឧបត្ថម្ភដោយ ធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ស្រុក ក្រោមអធិបតីភាពរបស់លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានសហគមន៍ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ខឹម ចិន្តា អភិបាលរងសុ្រកបវេល និងមានអ្នកចូលរួម៣៤នាក់ (៧ស្រី្ត)។ សិក្ខាសាលានេះផ្តោតសំខាន់លើ (1) ផ្សព្វផ្សាយពីព័ត៌មានគម្រោងទៅដល់សហគមន៍កសិកម្ម ក្រុមអ្នកផលិត អាជីករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋាន សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងដៃគូអាជីវកម្មផ្សេងៗក្នុងខេត្តគោលដៅ (2) ជូនដំណឹងពីការគាំទ្រផ្នែកហិរញ្ញវត្ថុ រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ Matching Grant និង ប្រាក់កម្ចី ពីស្ថាប័នហិរញ្ញវត្ថុ (PFI) សម្រាប់សហគមន៍កសិកម្ម (ACs), ក្រុមអ្នកផលិត(POs) និងសមាជិក (3) ដើម្បីកំណត់នូវ សហគមន៍កសិកម្ម ក្រុមអ្នកផលិត អ្នកប្រមូលទិញ អាជីវករ ខ្នាតតូច និងមធ្យម កសិកដ្ឋានសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម ដែលមានបំណង ដាក់សំណើពិពិធកម្ម និងផែនការអាជីវកម្ម ទទួលយកនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និង ប្រាក់កម្ចី ពីស្ថាប័នហិរញ្ញវត្ថុ (4) ដើម្បីផ្សព្វផ្សាយ ស្តីពីិកិច្ចគាំពារបរិស្ថាន និងសង្គម និងការបញ្ជ្រាបយែនឌ័រ។ សិក្ខាសាលានេះ មានការចូលរួមដោយតំណាងពីសាលាស្រុកបវេល ៩សហគមន៍កសិកម្ម (1.ក្តីសង្ឃឹមកសិកម្មខ្មែរ 2.ព្រៃសង្ហា 3.សម្បត្តិមូលដ្ឋាន 4.អំពិលប្រាំដើម 5.បួរសាមគ្គីមានជ័យ 6.បន្សាយត្រែង 7.ត្រាងមានជ័យ 8.ភ្នំក្រពើ និង9.ឬស្សីរោទិ៍) សមាជិកអង្គភាពគាំទ្រគម្រោង និងអង្គភាពសម្របសម្រួលគម្រោង តំណាងពីអ្នកផ្តល់សេវាកម្មបច្ចេកទេស (TSP-SBK)។