សិក្ខាសាលាផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅរាជធានីភ្នំពេញ

ចេញ​ផ្សាយ​ 04 Nov 2020
28708

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នាថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក 
ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ 
—————————————————————
នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកដំបូងនៅថ្នាក់រាជធានីភ្នំពេញ (មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ) ក្រោមអធិបតីភាព លោកបណ្តិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្ម 
កម្ពុជា លោកបណ្ឌិត ស៊ន សាន អគ្គលេខាធិការរងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP)នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងលោក ហ៊ិន ប៉ិច អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ។
 គោលបំណងនៃសិក្ខាសាលាដើម្បី៖ (១)ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ (២) ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ (៣) កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីរៀបសំណើធ្វើពិពិធកម្មកសិកម្ម និងផែនការអាជីវកម្ម ដែលនឹងទទួលបានហិរញ្ញប្បទានពីគម្រោង និងពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និង (៤)ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។ 
នៅរាជធានីភ្នំពេញជាកន្លែងប្រមូលផ្តុំកសិផលគ្រប់ប្រភេទ  រួមមានការផលិត  ការប្រមូលទិញ  ការលក់ដុំនិងរាយ  កែច្នៃកសិផលពាក់កណ្តាលសម្រេច  និងសម្រេច  ការផ្គត់ផ្គង់សម្ភារ:  និងធាតុចូលកសិកម្ម។  ដូច្នេះសហគមន៍កសិកម្ម  និងពាណិជ្ជករខ្នាតតូច  និងមធ្យមអាចិចារណាជ្រើសសរើសមុខរបរមួយ  ឬច្រើនជាងមួយដើម្បីដំណើរការអាជីវកម្មដែលមានលក្ខណ:ពាណិជ្ជកម្មដើម្បីផ្គត់ផ្គង់តម្រូវការអ្នកប្រើប្រាស់ទាំងក្នុងស្រុក  និងនាំចេញទៅក្រៅប្រទេសផងដែរ។
សមាភាពចូលរួមក្នុងសិក្ខាសាលានេះអញ្ជើញមកពីតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទរាជធានីភ្នំពេញ  សហគមន៍កសិកម្ម ក្រុមផលិត ម្ចាស់កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនអ្នកផ្តល់សេវាបច្ចេកទេស(ARD) និងសហការីអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Phnom Penh municipal, On Tuesday, November 03, 2020, the Cambodia Agricultural Sector Diversification Project (CASDP), funded by the World Bank and the Royal Government of Cambodia, organized its first provincial-level dissemination workshop at the Department of Agriculture, Forestry and Fisheries of Phnom Penh municipal, presided over by Dr. Sar Chetra, Deputy Secretary General of Ministry of Agriculture, Forestry, and Fisheries and Director of Cambodia Agricultural Sector Diversification Project, Dr. Sorn San. Deputy Director General of General Directorate of Animal Health and Production (GDAHP) and Mr. Hin Pech, Deputy Director of Department of Agriculture, Forestry, and Fisheries of Phnom Penh municipal. The workshop objectives include: (1) to disseminate project information among agricultural cooperatives, producer organizations, SMAs, farm product buyers/collectors, livestock farm owners, slaughterhouse owners, fish farm owners, local authorities and other stakeholders in the target areas; (2) to inform about the project’s financing support that includes grants to supplement investment capital as well as Matching Grant and loans from participating financial institutions (PFI) for Agriculture Cooperatives (ACs), Producer Organizations (POs) and their members; (3) to identify interested agricultural cooperatives, producer organizations, collectors, owners of SMAs, livestock farms, slaughterhouses, fish farms who may come with their proposals on agricultural diversification and business plans to get Matching Grant and loans from PFI; and (4) to disseminate information about environmental and social safeguards, and gender mainstreaming.
The Capital Phnom Penh is the major farm produce concentration hub where there is a myriad of commercial activities such as product collection, sale of semi and finished-products (in bulk/wholesalers and retails), materials and agricultural input supply. So agricultural cooperatives and small- and medium-sized agribusiness can consider choosing one or more business transactions to run so as to meet the need of the local consumes as well as for exports.
This workshop was participated by representatives from the Ministry of Economy and Finance, the Ministry of Water Resources and Meteorology, the Ministry of Rural Development, the Department of Agriculture, Forestry and Fisheries of Phnom Penh municipal, agricultural cooperatives, producer organizations, farm product buyers/collectors, owners of SMAs, livestock farms, slaughterhouse and fish farm, local authorities, representatives from technical service providers (TSP-ARD) and colleagues from CASDP of the Ministry of Agriculture, Forestry and Fisheries.