ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត គម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួុយអង្គការសកម្មភាពដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ (ARD)

ចេញ​ផ្សាយ​ 09 Aug 2020
33726
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួុយអង្គការសកម្មភាពដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ (ARD) ដែលជាតំណាងអ្នកផ្តល់សេវាបច្ចេកទេស (Technical Service Provider-TSP)។ អ្នកផ្តល់សេវាបច្ចេកទេស (TSP) នឹងត្រូវអនុវត្តនៅតំបន់៣ ដែលមាន ខេត្តកំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល និងរាជធានីភ្នំពេញ។ អ្នកផ្តល់សេវាបច្ចេកទេស គាំទ្រដល់ការរៀបចំ និងការអនុវត្តច្រវាក់តម្លៃកសិកម្មដែលត្រូវបានធ្វើពិពិធកម្ម យុទ្ធនាការបង្កើនការយល់ដឹង គាំទ្រដល់ការបង្កើតក្រុមអ្នកពាក់ព័ន្ធ ក្រុមផលិតកម្ម (PO) សហគ្រាសកសិកម្មខ្នាតតូចនិងមធ្យម (SMA) ផ្ដល់ជំនួយបច្ចេកទេស ការគាំទ្រសម្រាប់ការរៀបចំ និងការវាយតម្លៃ ការគាំទ្រដល់ការរៀបចំ និងការវាយតម្លៃផែនការពិពិធកម្ម (DPl) សម្រាប់ សំណើពិពិធកម្ម (DPr) ដែលត្រូវបានជ្រើសរើស សម្រាប់គាំទ្រដល់ការអនុវត្តគាំទ្របច្ចេកទេស។
 
At the Ministry of Agriculture, Forestry and Fisheries on the afternoon of Friday, July 31, 2020, the Cambodian Agricultural Diversification Project (CASDP) signed the Memorandum of Understanding (MOU) on Cooperation in the implementation of the Cambodian Agricultural Diversification Project with Action for Research and Development (ARD) representing as Technical Service Provider (TSP).The Technical Service Provider (TSP) will be implemented in the target areas of Kampong Cham, Kampong Speu, Kampong Chhnang, Kandal and Phnom Penh. TSP will be responsible for Supporting the Preparation and Implementation of Diversified Agricultural Value Chains, Awareness raising campaigns, Support for teaming up of stakeholders, Producer Organizations (PO), Small and Medium Sized Agribusinesses (SMA), Buyers / Larger Agribusinesses, Composition of teams and commercial agreements, Support for the preparation and evaluation of Diversified Plan (DPl) for Diversified Proposal Support (DPr) to be selected for technical support and implementation support.