ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ 09 Aug 2020
33815

ខេត្តមណ្ឌលគិរី, ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ មិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលបានដឹកនាំដោយលោក ស្រី សុខាភិរម្យ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ណុប សុភឿន ប្រធានការិយាល័យនៃនាយកដ្ឋានផែនការនិងស្ថិតិ បានសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅ ដើម្បីជំរុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។ ក្រុមការងារបានចុះទៅដល់សហគមន៍កសិកម្មសាមគ្គីរីកចម្រើន ដែលមានទីតាំង ឃុំអរបួនលើ ស្រុកកោះញែក និងសហគមន៍កសិកម្មសាមគ្គីមនោរម្យ ស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ សម្រាប់សហគមន៍កសិកម្មទាំង២នេះ គឺមានសក្តានុពលលើដំណាំបន្លែ ការចិញ្ចឹមសត្វ (មាន់ និងទា) និងវារីវប្បកម្ម (ចិញ្ចឹមត្រី) ព្រមទាំងបានចុះទៅពិនិត្យប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគ្គិសនី៕