ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តកណ្តាល

ចេញ​ផ្សាយ​ 09 Aug 2020
34629

ខេត្តកណ្តាល, ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអន្តរាគមន៍បន្ទាន់កាលពីថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលបានដឹកនាំដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុក វុឌ្ឍីរិទ្ធ អនុប្រធានការិយាល័យនៃនាយកដ្ឋានកិច្ចការរដ្ឋបាល និងលោក គង់ ប៊ុណ្ណា ទីប្រឹក្សាគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) បានបំពេញបេសកកម្មរបស់ខ្លួនក្នុងគោលបំណងប្រមូលទិន្នន័យ និងវាយតម្លៃពីសក្តានុពល និងតម្រូវការធ្វើផលិតកម្មកសិកម្មរួមមាន៖ បន្លែ បក្សីស្រុក (មាន់ ទា) និងវារីវប្បកម្មដើម្បីគ្រប់គ្រងស្ថានភាព ការផ្គត់ផ្គង់ផលិតផលកសិកម្ម (បន្លែ ត្រី សាច់) ដែលរងការប៉ះពាល់ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ សកម្មភាពនៃការចុះពិនិត្យផ្ទាល់ស្តីពីសក្តានុពលសម្រាប់ផលិតផលកសិកម្មបន្លែ បក្សីស្រុក (មាន់ ទា) និងវារីវប្បកម្ម។