ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តកំពង់ចាម

ចេញ​ផ្សាយ​ 09 Aug 2020
34620

ខេត្តកំពង់ចាម, ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលដឹកនាំដោយលោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានផ្នែកគាំពារសង្គម និងបរិស្ថាននៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំប្រតិភូអមដំណើរដោយ លោក ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ លោក កើត កិត្តិនាថ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងទីប្រឹក្សា និងក្រុមការងារអង្គភាពសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយសហការជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស៊ឹម ថាវិរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះទៅសហគមន៍ពន្លកថ្មី ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម សហគមន៍សំបូរមានជ័យ នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងបានចុះទៅពិនិត្យមើលទីតាំងដីសហគមន៍ចំនួន១០ហិកតា ដែលសហគមន៍បានទិញបម្រុងដាំបន្លែ៥ហិកតា និងចិញ្ចឹមមាន់៣ហិកតា ដោយមានបំពាក់ប្រព័ន្ធសូឡាទាញយកទឹកពីស្រះ និងទីតាំងស្រះទឹកសហគមន៍ដែលបម្រុងសុំឲមានការស្តារឡើងវិញ និងសហគមន៍កសិកម្មដំណាំសារីរាង្គ នៅភូមិកោះរការក្នុង ឃុំកោះរការ ស្រុកកំពង់សៀម និងបានបន្តចុះទៅពិនិត្យ សិក្សា ស្វែងយល់ ពីការដាំបន្លែក្នុងផ្ទះសំណាញ់សុវត្ថិភាព៕