ពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 09 Aug 2020
34741

ខេត្តកំពង់ឆ្នាំង, ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលដឹកនាំដោយលោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានផ្នែកគាំពារសង្គម និងបរិស្ថាននៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំប្រតិភូអមដំណើរដោយ លោក ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ លោក កើត កិត្តិនាថ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងទីប្រឹក្សា និងក្រុមការងារអង្គភាពសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយសហការជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះទៅពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅ ដើម្បីជម្រុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ១៩។ ក្រុមការងារបានចុះទៅដល់សហគមន៍ស្វាយមានជ័យស្ត្រីសាមគ្គី ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្តុំកសិករដាំបន្លែនៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច និងបន្តដំណើរទៅពិនិត្យមើលសហគមន៍ដាំបន្លែទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕